ខ្ញុំបានចេញបទបញ្ជាសារជាសម្លេងឱ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងសាធារណៈប្រមាណពី៣០០-៣៥០គ្រឿង ដើម្បី��ម្រួលលើការដឹកជញ្ជូនកម្មករកម្មការិនីទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅតាមបណ្តាខេត្ត។
ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា ការដឹកជញ្ជូននេះ មិនរើសអើងអ្នកគាំទ្រគណបក្សនយោបាយណាមួយនោះទេ ដូច្នេះមិនមែនជាការទិញដូរសន្លឹកឆ្នោតឡើយ យើងដឹកគ្រប់និន្នាការនយោបាយ ហើយខ្ញុំបានស្នើឲ្យរៀបចំចំនួនរថយន្តឲ្យបានច្បាស់ ថាខេត្តណាតម្រូវការប៉ុន្មាន។
ការដឹកជញ្ជូននេះទៀតសោ���គ្មានយកថ្លៃនោះទេ ដូច្នេះសាលារាជធានីភ្នំពេញរៀបចំឲ្យមានអ្នកបើកបរ ឲ្យបានត្រឹមត្រូវ យកចិត្តទុកដាក់លើសុខុមាលភាពកម្មករកម្មការិនី។ យន្តការនេះនឹងជួយកាត់បន្ថយដល់ការចំណាយរបស់កម្មករ-កម្មការិនី ដែលត្រូវធ្វើដំណើរទៅបោះឆ្នោត។
I have issued a voice order to the Governor of Phnom Penh to release about 300-350 public buses to facilitate the transportation of workers to go to vote for the seventh mandate in the provinces.
I would like to make it clear that this transport does not discriminate against supporters of any political parties, so it is not a vote-buying process. I have requested clear quotas of how many buses each province needs.
This transportation is free of charge, so Phnom Penh Capital Hall will arrange the proper driver to take care of the well-being of the workers. This mechanism will help reduce the cost of workers who have to travel to vote.