ជួបជាមួយ លោក WANG Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ពហុប្រទេស ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
Huawei ជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៧។ ក្រុមហ៊ុនបាននឹងកំពុងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅទូទាំងពិភពលោក។ ក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្មក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង បណ្តាញទូរគមនាគមន៍ ស្មាតហ្វូន ឧបករណ៍ឆ្ល��តវៃ កុំព្យូទ័រ Cloud Data និងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI), 5G, Internet of Things (IoT) និងប្រព័ន្ធប្រតិបត្តិការ HarmonyOS។
រាជធានីភ្នំពេញ រសៀលថ្ងៃពុធ ទី២៣ កញ្ញា ២០២៦
Receiving a courtesy call and having a discussion with Mr. WANG Xu, President of Huawei Southeast Asia, at Peace Palace.
Huawei is a major Chinese technology company founded in 1987. The company plays a significant role in developing and driving the global adoption of digital technologies. Its operations span various sectors, including ICT, telecommunications networks, smartphones, smart devices, computing, cloud data, and emerging technologies such as AI, 5G, Internet of Things (IoT), and the development of the HarmonyOS operating system.
Phnom Penh, Wednesday afternoon, 23 September 2026
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ៖ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្��បច្ចេកវិទ្យា។
ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាបញ្ហាសកល ដែលកំពុងគំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។
រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ដោយមិនអនុញ្ញាតឱ្យដែនដីកម្ពុជាក្លាយជាជម្រកសម្រ��ប់សកម្មភាពឧក្រិដ្ឋកម្មឡើយ��� ជាមួយគ្នានេះរាជរដ្ឋាភិបាលបានពង្រឹងយន្តការស្ថាប័ន និងក្របខ័ណ្ឌច្បាប់ ដោយចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកប្រព្រឹត្ត អ្នកសម្របសម្រួល និងអ្នកដែលផ្តល់ការការពារ ឬទទួលផលពីបណ្តាញឧក្រិដ្ឋកម្ម រួមទាំងការរឹបអូសទ្រព្យសម្បត្តិ និងការផ្តន្ទាទោសតាមច្បាប់ ដើម្បីធានាប្រសិទ្ធភាពនៃការបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
រាជធានីភ្នំពេញ ព្រឹកថ្ង��ពុធ ទី២៣ កញ្ញា ២០២៦
Presiding over the Opening Ceremony of the International Conference on Combating Online Scams, under the theme, “Acting Together towards Breaking the Chain and Eradication of Online Scams”.
Online Scams are a global issue that pose a growing threat to public security, social order, and the economies of many countries, including Cambodia.
The Royal Government of Cambodia has taken a firm stance against online scams and transnational crime, ensuring that Cambodian territory does not become a haven for criminal activity. At the same time, the Royal Government has strengthened institutional mechanisms and legal frameworks by imposing strict measures against perpetrators, facilitators, and those who protect or profit from criminal networks, including asset seizures and legal punishments. These efforts aim to effectively suppress and prevent online scams.
Phnom Penh, Wednesday morning, 23 September 2026
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
អបអរសាទរ ព្រឹត្តិការណ៍សមរាត្រី (បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត)
រដូវវស្សា Autumnal Equinox ចន្លោះថ្ងៃទី ២១ ដល់ ២៣ កញ្ញា
Celebrating the Autumnal Equinox (the phenomenon when the sunrise perfectly over the apex of Angkor Wat)
Autumnal Equinox, 21-23 September
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
🇰🇭 Cambodians displaced by conflict start over
Rows of green roofs stretch into the distance at a Cambodian “waiting village”, that houses thousands of people displaced during last year’s deadly border clashes with Thailand.
More than 20,000 #Cambodian civilians remain displaced along the country's border with #Thailand following two rounds of fighting between the Southeast Asian neighbours last year, a UN expert said on Friday, following a visit to the disputed frontier.
July 24, 2025
August 1, 2025
September 17, 2025
November 12, 2025
December 8, 2025 – A date Khmer people will remember for a lifetime. Don’t ever forget what Thailand did to Cambodia.#cambodianeedspeace