Home
Language
English
Türkçe
Bahasa Indonesia
About
Privacy Policy
Terms of Service
Pricing
Sign In
Download All
Share
TFAKhmer
@tfakhmer
TFA Khmer is an independent media platform delivering reliable news, investigative reporting, and civic education to Cambodians worldwide.
United States
Joined October 2025
9
Following
152
Followers
330
Posts
TFAKhmer
@tfakhmer
about 7 hours ago
អ្នកឃ្លាំមើលថា រដ្ឋាភិបាលគួរបើកចិត្តទទួលមតិកែលម្អពីពលរដ្ឋ ទើបជាតិរីកចម្រើន --- អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលឪពុកកូន គឺ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បើកចិត្តទទួលយកមតិកែលម្អ របស់ក្រុមបញ្ញវន្ត និងពលរដ្ឋ ដើម្បីកែប្រែកំហុសមួយចំនួនដែលធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច និងត្រូវបានប្រទេសជិតខាងឈ្លានពានទឹកដីអស់ជាច្រើនទីតាំង។ ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត បានប្រតិកម្មបែបឌឺដង និង ស្ដីបន្ទោស មកលើបញ្ញវន្តមួយចំនួនដែលរិះគន់ រដ្ឋាភិបាលត្រកូល«ហ៊ុន»ជុំវិញអំពើពុករលួយ រឿងមន្ត្រីអែបអប និងបញ្ហាវិស័យការពារជាតិ ដែលគ្មានការធ្វើទំនើបកម្មឱ្យបានត្រឹមត្រូវ ទើបធ្វើ សង្គ្រាមចាញ់ប្រៀបថៃ។ --- ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់ទូរទស្សន៍អាស៊ីសេរី សូមចូលទៅកាន់៖ 👉 https://t.co/WXUNCKr4KH 👉 https://t.co/7Czjhg7Mga 👉 https://t.co/roQureeGNy 👉 https://t.co/v9rZoFxdko 👉 https://t.co/wVnVzwvz38 --- #ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #ថៃ #ជម្លោះព្រំដែន
See More
tfakhmer's tweet video.
TFAKhmer
@tfakhmer
about 18 hours ago
បទសម្ភាសអំពីលទ្ធផលនៃមហាសន្និបាតពិភពលោករបស់សហព័ន្ធខ្មែរកម្ពុជាក្រោម --- កម្មវិធីមហាសន្និបាតពិភពលោកលើកទី ១២ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម រយៈពេល ២ ថ្ងៃ បានបិទបញ្ចប់ហើយ កាលពីថ្ងៃទី ១៩ កក្កដា ជាមួយនឹងការផ្លាស់ប្ដូរថ្នាក់ដឹកនាំថ្មី និងការដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួនក្នុងការទាមទារសិទ្ធិពលរដ្ឋខ្មែរក្រោម។ --- #ទូរទស្សន៍អាស៊ីសេរី #ខ្មែរក្រោម #កម្ពុជាក្រោម #សហព័ន្ធខ្មែរកម្ពុជាក្រោម #សិទ្ធិជនជាតិដើម
See More
tfakhmer's tweet video.
TFAKhmer
@tfakhmer
3 days ago
តើត្រកូល «ហ៊ុន» នឹងនៅតែបន្តដឹកនាំបែបគាបសង្កត់តទៅទៀត ឬត្រូវបើកលំហសិទ្ធិរបស់ពលរដ្ឋ និងសេរីភាពគណបក្សនយោបាយឡើងវិញ? ---
#ទូរទស្សន៍អាស៊ីសេរី
#កម្ពុជា #នយោបាយ #ត្រកូលហ៊ុន #របបដឹកនាំផ្តាច់ការ
tfakhmer's tweet video.
TFAKhmer
@tfakhmer
3 days ago
សម្ភាសន៍លោក សុខ គឹមសេង អនុប្រធានគណបក្សកម្លាំងជាតិ ជុំវិញការដាក់ញត្តិថ្វាយព្រះមហាក្សត្រ ស្នើព្រះរាជអន្តរាគមន៍លើករណីលោក រ៉ុង ឈុន --- #ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #គណបក្សកម្លាំងជាតិ #នយោបាយ

4 days ago
យោធាថៃបន្ថែមកម្លាំងទ័ព និងពន្លឿនការសាងសង់នៅតំបន់ប្រាសាទតាក្របី ដើម្បីត្រៀមរៀបចំកម្មវិធីរត់ថ្មើរជើងនៅចុងឆ្នាំ --- យោធាថៃបានបញ្ជូនទ័ពថ្មើរជើង ទៅកាន់តំបន់ប្រាសាទតាក្របី ជាបន្តបន្ទាប់ ដើម្បីពង្រឹងសន្តិសុខ និងសាងសង់សំណង់ សម្រាប់ត្រៀមរៀបចំកម្មវិធីរត់ថ្មើរជើងរម្លឹកដល់ទាហានថៃ ដែលបានពលី ដែលកងទ័ពភូមិភាគទី២របស់ថៃ គ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០២៦នេះ។ អ្នកឃ្លាំមើលលើកឡើងថា យោធាថៃកំពុងប្រើប្រាស់អំណាចយោធា ដើម្បីពង្រីកភាពជាម្ចាស់នៅក្នុងទឹកដីកម្ពុជា ដែលយោធាថៃបានឈ្លានពានយក។ --- ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់ទូរទស្សន៍អាស៊ីសេរី សូមចូលទៅកាន់៖ 👉 https://t.co/WXUNCKrCAf 👉 https://t.co/7Czjhg8k5I 👉 https://t.co/roQurefeD6 👉 https://t.co/v9rZoFxL9W 👉 https://t.co/wVnVzww6SG --- #ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #ថៃ #ជម្លោះព្រំដែន
See More
tfakhmer's tweet video.
TFAKhmer
@tfakhmer
4 days ago
ការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពាន គឺជាប្រភេទមួយនៃអំពើហិង្សាផ្អែកលើយេនឌ័រ ដែលកំពុងកើតមាននៅទូទាំងប្រទេស។ ថ្មីៗនេះ អង្គការសិទ្ធិមនុស្សលីកាដូបានរកឃើញថា ការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពាននេះ មានការកើនឡើងគួរឱ្យព្រួយបារម្ភ។ អង្គការលីកាដូបានចងក្រងករណីរំលោភបំពានចំនួន ២៤ ករណី ដែលពាក់ព័ន្ធនឹងការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពាន ចាប់តាំងពីឆ្នាំ ២០២៤ មក ក្នុងនោះមួយភាគបីនៃករណីទាំងនេះ កើតមានក្នុងរយៈពេល ១២ ខែចុងក្រោយនេះ។ ពាក់កណ្ដាលនៃអ្នករងផលប៉ះពាល់នៅក្នុងករណីជាច្រើន គឺជាក្មេងស្រីដែលមានអាយុចាប់ពី ១៣ ឆ្នាំ ដល់ ១៧ ឆ្នាំ។ តើអ្វីទៅជាការប្រើប្រាស់រូបភាពស្រើបស្រាលដោយរំលោភបំពាន? តើបញ្ហានេះ បង្កផលប៉ះពាល់បែបណាដល់ស្ត្រី និងក្មេងស្រី? --- #ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #អំសំអាត

5 days ago
សម្ភាសន៍លោក គា វិសាល អំពីតុលាការកំពូលតម្កល់សាលដីកាសាលាឧទ្ធរណ៍ ឱ្យលោកជាប់ពន្ធនាគារ ២ឆ្នាំ ដដែល ---
#ទូរទស្សន៍អាស៊ីសេរី
#កម្ពុជា
#គាវិសាល
tfakhmer's tweet video.
TFAKhmer
@tfakhmer
5 days ago
កងទ័ពភូមិភាគទី២ថៃ ប្រាប់កម្ពុជាឱ្យដកទ័ពចេញពីទីតាំងនៅជិតបន្លាលួស នៅក្នុងកិច្ចប្រជុំ RBC --- កងទ័ពភូមិភាគទី២របស់ថៃ បានប្រាប់កងទ័ពយោធភូមិភាគទី៤របស់កម្ពុជា នៅក្នុងកិច្ចប្រជុំ RBC ឱ្យដកកម្លាំងទ័ពនៅតាមព្រំដែនក្បែរតំបន់បន្លាលួស ដែលយោធាថៃបានដាក់ពង្រាយនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងទឹកដីកម្ពុជា។ យោធាថៃអះអាងថា ការតម្រូវឱ្យកម្ពុជាដកកម្លាំងទ័ពពីតំបន់ព្រំដែននេះ គឺដើម្បីបង្ការកុំឱ្យមានការប៉ះទង្គិចគ្នារវាងភាគីទាំងពីរសាជាថ្មី។ អ្នកឃ្លាំមើលលើកឡើងថា កម្ពុជានឹងប្រឈមការបាត់បង់ទឹកដីតាមព្រំដែនជាអចិន្ត្រៃយ៍ ប្រសិនបើកម្ពុជាធ្វើតាមបញ្ជារបស់យោធាថៃ។ --- ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់ទូរទស្សន៍អាស៊ីសេរី សូមចូលទៅកាន់៖ 👉 https://t.co/WXUNCKr4KH 👉 https://t.co/7Czjhg7Mga 👉 https://t.co/roQureeGNy 👉 https://t.co/v9rZoFxdko 👉 https://t.co/wVnVzwvz38 --- #ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #ថៃ #ជម្លោះព្រំដែន
See More
tfakhmer's tweet video.
TFAKhmer
@tfakhmer
5 days ago
អ្នកឃ្លាំមើល ថា អ្នកស្រី ធី សុវណ្ណថា ត្រូវលោក ហ៊ុន សែន ទាត់ចោល បន្ទាប់ពីលែងមានប្រយោជន៍ --- អតីតអភិបាលរងក្រុងអរិយក្សត្រ ខេត្តកណ្ដាល អ្នកស្រី ធី សុវណ្ណថា និង ប្ដី គឺលោក ផែ សុវណ្ណារិទ្ធិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស ឱ្យជាប់ ពន្ធនាគារ ម្នាក់ៗបីឆ្នាំ ពីបទ «ធ្វើឱ្យខូចទឹកចិត្តកងទ័ព»។ គូស្វាមីភរិយានេះ ត្រូវជាប់ពន្ធនាគារ បន្ទាប់ពីបោះបង់គណបក្សសង្គ្រោះជាតិ ទៅចុះចូល គណបក្សប្រជាជនកម្ពុជា បានជិត ១០ឆ្នាំ។ អ្នកឃ្លាំមើលលើកឡើងថា អ្នកស្រី ធី សុវណ្ណថា ត្រូវលោក ហ៊ុន សែន ទាត់ចោល បន្ទាប់ពីប្រើលែងមានប្រយោជន៍។ --- ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់ទូរទស្សន៍អាស៊ីសេរី សូមចូលទៅកាន់៖ 👉 https://t.co/WXUNCKrCAf 👉 https://t.co/7Czjhg8k5I 👉 https://t.co/roQurefeD6 👉 https://t.co/v9rZoFxL9W 👉 https://t.co/wVnVzww6SG --- #ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #ហ៊ុនសែន #ធីសុវណ្ណថា

6 days ago
ផ្ទុះការបូមខ្សាច់សមុទ្រជាថ្មីនៅខេត្តកោះកុង --- សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ទាមទារឱ្យរដ្ឋាភិបាលបង្ហាញព័ត៌មានឱ្យបានច្បាស់លាស់ទាក់ទងនឹងការបូមខ្សាច់សមុទ្រនៅឯខេត្តកោះកុង។ ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីពួកគេរកឃើញថា សកម្មភាពបូមខ្សាច់នៅខេត្តកោះកុង ដើម្បីយកទៅលក់នៅក្រៅប្រទេស កំពុងផ្ទុះឡើងជាថ្មីទៀត ខណៈរដ្ឋាភិបាលបានប្រកាសផ្អាកអាជីវកម្មនេះ តាំងពីឆ្នាំ ២០១៦ រហូតមក។ --- ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់ទូរទស្សន៍អាស៊ីសេរី សូមចូលទៅកាន់៖ 👉 https://t.co/WXUNCKrCAf 👉 https://t.co/7Czjhg8k5I 👉 https://t.co/roQurefeD6 👉 https://t.co/v9rZoFxL9W 👉 https://t.co/wVnVzww6SG --- #ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #បូមខ្សាច់ #ពុករលួយ #សកម្មជនបរិស្ថាន
See More
tfakhmer's tweet video.
TFAKhmer
@tfakhmer
6 days ago
អ្នកជំនាញព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរដល់ខួរក្បាលកុមារ ករណីឪពុកម្តាយហុចទូរសព្ទដើម្បីលួងបំពេរឱ្យបាត់យំ --- អ្នកជំនាញផ្នែកសុខភាពព្រមានថា ការហុចទូរសព្ទដៃ ឬ iPad ឱ្យកូនដើម្បីលួងឱ្យបាត់យំ អាចប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាល និងបង្កឱ្យកុមារញៀនឧបករណ៍អេឡិចត្រូនិក។ អ្នកជំនាញណែនាំឱ្យឪពុកម្តាយកំណត់វិន័យច្បាស់លាស់ ហើយលើកទឹកចិត្តកូនឱ្យចូលរួមការងារសមស្របតាមវ័យ ជំនួសការប្រើឧបករណ៍អេឡិចត្រូនិកដើម្បីលួងកូន។ --- #ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #កុមារ #សុខភាព #បណ្ដាញសង្គម
See More
tfakhmer's tweet video.
TFAKhmer
@tfakhmer
6 days ago
តើអ្វីកំពុងមានឥទ្ធិពលខ្លាំងជាងគេលើកុមារ និងយុវជន៖ ឪពុកម្តាយ ឬបណ្ដាញសង្គម? --- សព្វថ្ងៃនេះ មនុស្សជាច្រើន ជាពិសេសកុមារ និងយុវជន ចំណាយពេលរាប់ម៉ោងក្នុងមួយថ្ងៃនៅលើបណ្ដាញសង្គមផ្សេងៗ មាន TikTok, Facebook និង YouTube ជាដើម។ បណ្ដាញសង្គមអាចជួយឱ្យកុមារ និងយុវជនរៀនសូត្រ ទទួលបានព័ត៌មាន និងភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្ដិ។ ប៉ុន្តែ នៅពីក្រោយអេក្រង់ទូរស័ព្ទ ក៏មានហានិភ័យជាច្រើនផងដែរ រួមមាន ការញៀនទូរស័ព្ទ ការគេងមិនគ្រប់គ្រាន់ ការបាត់បង់សមត្ថភាពក្នុងការផ្ដោតអារម្មណ៍ ការប្រឈមមុខនឹងព័ត៌មានក្លែងក្លាយ និងមាតិកាដែលមិនសមស្របសម្រាប់កុមារ ជាដើម។ នៅពេលកូនចំណាយពេលជាមួយបណ្ដាញសង្គមច្រើនជាងជាមួយឪពុកម្តាយ តើអ្វីកំពុងមានឥទ្ធិពលខ្លាំងជាងគេលើគំនិត អារម្មណ៍ និងអាកប្បកិរិយារបស់ពួកគេ៖ ឪពុកម្តាយ ឬបណ្ដាញសង្គម? តើឪពុកម្តាយគួរតាមដានការប្រើប្រាស់ទូរស័ព្ទ និងបណ្ដាញសង្គមរបស់កូនដល់កម្រិតណា? ហើយតើគួរធ្វើដូចម្តេច ដើម្បីការពារកូនដោយមិនបំផ្លាញទំនុកចិត្តក្នុងគ្រួសារ? --- #ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #កុមារ #សុខភាព #បណ្ដាញសង្គម
See More
tfakhmer's tweet video.
TFAKhmer
@tfakhmer
7 days ago
លោក ហ៊ុន សែន លើកលែងទោសឱ្យជនជាតិបែលហ្ស៊ិក ដែលជាប់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿងគ្រឿងញៀនឆ្លងដែន --- លោក ហ៊ុន សែន ក្នុងតួនាទីជាប្រមុខរដ្ឋស្តីទី បានសម្រេចលើកលែងទោសដល់បុរសជនជាតិបែលហ្ស៊ិកម្នាក់ ដែលត្រូវបានតុលាការកម្ពុជាផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងបទជួញដូរគ្រឿងញៀនឆ្លងដែន តាមសំណើរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនរិះគន់ចំពោះការលើកលែងទោសនេះ និងទទូចឱ្យអាជ្ញាធរយកចិត្តទុកដាក់លើករណីអ្នកជាប់ឃុំជនជាតិខ្មែរមួយចំនួន ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងសកម្មភាពការពារសិទ្ធិមនុស្ស បញ្ហាសង្គម និងធនធានធម្មជាតិ។ --- ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់ទូរទស្សន៍អាស៊ីសេរី សូមចូលទៅកាន់៖ 👉 https://t.co/WXUNCKr4KH 👉 https://t.co/7Czjhg7Mga 👉 https://t.co/roQureeGNy 👉 https://t.co/v9rZoFxdko 👉 https://t.co/wVnVzwvz38 --- #ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #ឧក្រិដ្ឋកម្មឆ្លងដែន #គ្រឿងញៀន
See More
tfakhmer's tweet video.
TFAKhmer
@tfakhmer
7 days ago
យោធាថៃសម្រួលកងទ័ព និងបិទផ្លូវដើរល្បាតរបស់ទាហានខ្មែរនៅតំបន់ព្រំដែនខេត្តឧត្តរមានជ័យ --- ទាហានខ្មែរបានអះអាងថា យោធាថៃបានពង្រីកសកម្មភាពឈ្លានពានដោយឈូសឆាយ និងរាយបន្លាលួសបិទផ្លូវល្បាតរបស់ទាហានខ្មែរនៅតំបន់បង្គោលព្រំដែនលេខ២៤ ដល់២៦ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ភាគីទាហានថៃបានអះអាងថា ការបិទផ្លូវនេះគឺធ្វើឡើងនៅក្នុងទឹកដីថៃ ដើម្បីពង្រឹងសន្តិសុខតាមព្រំដែន ប៉ុន្តែទាហានខ្មែរអះអាងថា សកម្មភាពភាពរាយបន្លាលួសរបស់យោធាថៃ ធ្វើឡើងនៅក្នុងតំបន់កាន់កាប់របស់កម្ពុជា។ --- ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់ទូរទស្សន៍អាស៊ីសេរី សូមចូលទៅកាន់៖ 👉 https://t.co/WXUNCKrCAf 👉 https://t.co/7Czjhg8k5I 👉 https://t.co/roQurefeD6 👉 https://t.co/v9rZoFxL9W 👉 https://t.co/wVnVzww6SG --- #ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #ថៃ #ជម្លោះព្រំដែន
See More
tfakhmer's tweet video.
TFAKhmer
@tfakhmer
7 days ago
ជនរងគ្រោះហួយវ័ន ផេ ជាង១រយនាក់បន្តតវ៉ាទាមទារលុយនៅខាងមុខធនាគារជាតិ --- ក្រុមជនរងគ្រោះនៃក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ ប្រមាណ ១រយនាក់បន្តប្រមូលផ្ដុំគ្នាតវ៉ាសាជាថ្មីនៅខាងមុខធនាគារជាតិ ដើម្បីស្រែកទាមទារលុយរបស់ខ្លួនដែលបានបាត់បង់។ ក្រុមអ្នកតវ៉ាខកចិត្ត និងរិះគន់រដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន រួមទាំងស្ថាប័នពាក់ព័ន្ធថា គ្មានឆន្ទៈអនុវត្តច្បាប់លើអ្នកដែលបានប្លន់លុយពួកគាត់ និងទុកឱ្យជនរងគ្រោះបន្តរស់នៅក្នុងស្ថានភាពវេទនា។ --- ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់ទូរទស្សន៍អាស៊ីសេរី សូមចូលទៅកាន់៖ 👉 https://t.co/WXUNCKr4KH 👉 https://t.co/7Czjhg7Mga 👉 https://t.co/roQureeGNy 👉 https://t.co/v9rZoFxdko 👉 https://t.co/wVnVzwvz38 --- #ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #ហ៊ុនម៉ាណែត #ហ៊ុនតូ #ហួយវ័នផេ
See More
tfakhmer's tweet video.
TFAKhmer
@tfakhmer
8 days ago
មនុស្សម្នាក់ស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅកម្ពុជា --- ពលរដ្ឋម្នាក់ជាអ្នកនេសាទនៅខេត្តកោះកុងបានស្លាប់នៅថ្ងៃទី១៣ កក្កដា ដោយសារព្យុះភ្លៀង ខ្យល់កន្ត្រាក់ បក់ទូកនេសាទរបស់គាត់ក្រឡាប់លិចនៅកណ្តាលសមុទ្រ។ ជំនន់ទឹកភ្លៀងក៏កំពុងបង្កផលប៉ះពាល់ដល់ដំណាំ ផ្លូវថ្នល់ ស្ពាន ផ្ទះពលរដ្ឋ ខណៈពលរដ្ឋមួយចំនួនជាប់គាំងនៅតំបន់ភ្នំ ក្រោយភ្លៀងធ្លាក់យ៉ាងគំហក់ ចាប់ពីថ្ងៃទី១០ ដល់ ១៣ កក្កដា។ --- ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់ទូរទស្សន៍អាស៊ីសេរី សូមចូលទៅកាន់៖ 👉 https://t.co/WXUNCKrCAf 👉 https://t.co/7Czjhg8k5I 👉 https://t.co/roQurefeD6 👉 https://t.co/v9rZoFxL9W 👉 https://t.co/wVnVzww6SG --- #ទូរទស្សន៍អាស៊ីសេរី #កម្ពុជា #បរិស្ថាន #ទឹកជំនន់ #ជំនន់ទឹកភ្លៀង
See More
tfakhmer's tweet video.
Last Seen Users on Sotwe
大叔中年
Seen from
United States
สาวใหญ่.
Seen from
Thailand
rin
Seen from
Brazil
Huy
Seen from
Vietnam
bayproff
Seen from
Turkey
Ziare GageXX
hayranimsana
Seen from
Mexico
Kaan & çiğdem(satılık hesap)
Seen from
Turkey
jay barth
Seen from
Turkey
ผู้ก่อการดีV.2
Seen from
Thailand
Trends for you
1
ESPN
Under 10K tweets
2
$WOOD
Under 10K tweets
3
Coraline
Under 10K tweets
4
danielle
Under 10K tweets
5
Taco Tuesday
Under 10K tweets
6
Kaylee Hottle
Under 10K tweets
7
#gachiakuta172
Under 10K tweets
8
Good Tuesday
Under 10K tweets
9
Gemini 3.6 Flash
Under 10K tweets
10
Anthony Taylor
Under 10K tweets
Most Popular Users
1
Elon Musk
@elonmusk
241M followers
2
Barack Obama
@barackobama
119.2M followers
3
Cristiano Ronaldo
@cristiano
111.8M followers
4
Donald J. Trump
@realdonaldtrump
111.8M followers
5
Narendra Modi
@narendramodi
107M followers
6
Rihanna
@rihanna
98M followers
7
NASA
@nasa
92.2M followers
8
Justin Bieber
@justinbieber
91.2M followers
9
KATY PERRY
@katyperry
88.3M followers
10
Taylor Swift
@taylorswift13
82.2M followers
11
Lady Gaga
@ladygaga
73.7M followers
12
Virat Kohli
@imvkohli
71M followers
13
Kim Kardashian
@kimkardashian
70.1M followers
14
YouTube
@youtube
68.7M followers
15
Bill Gates
@billgates
64.3M followers
16
Neymar Jr
@neymarjr
63.8M followers
17
The Ellen Show
@theellenshow
62.4M followers
18
CNN
@cnn
61.8M followers
19
Selena Gomez
@selenagomez
61.4M followers
20
X
@x
60.8M followers
Olivia
Online
✨
⭐
💫